(កំពង់ស្ពឺ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រាប់ឲ្យដឹងថា សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ១១០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិកអង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ សង្កាត់រការធំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ កញ្ញា ធី សុវណ្ណថា បានលើកឡើងបែបនេះ ខណៈដែលកញ្ញា បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាង១ពាន់នាក់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅខេត្តកំពង់ស្ពឺ។

កញ្ញា ធី សុវណ្ណថា បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការកញ្ញាឲ្យដឹងថា «ព្រឹកនេះ វេទិកា(ទី៤៤) សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ១១០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិក អង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំសង្កាត់រការធំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​»

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងវេទិកាទី៤៣ ធ្វើឡើង នៅខេត្តកណ្តាល កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាស បញ្ជូលសមាជិកថ្មី ចំនួន​១,០០០នាក់  នៅស្រុកមុខកំពូល ខេត្តកណ្ដាល ចូលក្នុងអង្គការយុវជនកិច្ចការសង្គមរបស់ខ្លួន។កញ្ញា បានបញ្ជាក់ថា ប្រជាជនទាំង១ពាន់នាក់នោះ សុទ្ធតែប្រកាសឈប់​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​៕