(ភ្នំពេញ)៖ ពិតជាគួរឲ្យស្ដាយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលរបូតអស់ ៣ពិន្ទុក្នុងថ្ងៃបើកឆាកពូល B នៃពានរង្វាន់ AFF Suzuki Cup 2016 ក្រោយប្រកួតចាញ់អតីតក្រុមជើងឯករងឆ្នាំចាស់ គឺក្រុមជម្រើស ជាតិម៉ាឡេស៊ី ដោយលទ្ធផល ៣-២ ទាំងប្រផិតប្រផើយបំផុត នៅកីឡដ្ឋាន Thuwunna ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបន្ដជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកា និងប្រកួតចុងក្រោយជួបក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្ដែបើសិនក្រុមគោព្រៃកម្ពុជា បន្ដចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាតែមួយប្រកួតទៀតនោះ គឺក្រុមជម្រើសជាតិកម្ពុជា មិនអាចបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ ។

វីដេអូ Highlight ក្រោយបញ្ចប់ការប្រកួតកម្ពុជា ចាញ់ម៉ាឡេស៊ី ២-៣ នាល្ងាចមិញនេះ៖