(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ «ស្រី រ័ត្ន» បានចេញសេចក្តីជូនដំណឹងមួយ ដោយបានប្រកាសជាសាធារណៈថា ឈ្មោះ ងែត​ គិរី​ ដែលជាបុគ្គលិកផ្នែកលក់សំបុត្រនៅក្នុងក្រុមហ៊ុន បានបន្លំលុយក្រុមហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់​ និងកំពុងរត់គេចខ្លួន។

បុគ្គលិកឈ្មោះឈ្មោះ ងែត​ គិរី​ នេះ បានបន្លំលុយក្រុមហ៊ុន ក្រោមរូបភាពបោះពុម្ព វិក្កយបត្រក្លែងក្លាយរបស់ក្រុមហ៊ុន ដើម្បីប្រមូលលុយអតិថិជន។​ ហេតុនេះក្រុមហ៊ុនសូមប្រកាសបដិសេធមិនទទួលខុសត្រូវ រាល់ទង្វើរបស់បុគ្គល ងែត​ គិរី នេះឡើយ។​

ក្រុមហ៊ុនទេសចរណ៍ «ស្រី រ័ត្ន» ប្រកាសថា «ឈ្មោះ ​ងែត​ គិរី​ ត្រូវចូលខ្លួនមកដោះស្រាយ ជាមួយក្រុមហ៊ុនអោយបានដាច់ស្រេច មុនពេលក្រុមហ៊ុនមានវិធានការផ្លូវច្បាប់។​ ប្រសិនបើសាធារណជនបានឃើញបុគ្គល ងែត​ គិរី នៅទីកន្លែងណា សូមទំនាក់ទំនង មកកាន់លេខ ០៩២ ៤០ ៤៥ ៥៥ / ០១៦ ៩៦ ១៨ ៨៨ យើងខ្ញុំនឹងមានជូនជាសគុណ»