(ភ្នំពេញ)៖ នៅខណៈពេលនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ប្រមាណ១ពាននាក់ នៅសាលចតុមុខ រាជធានីភ្នំពេញ។

នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេស ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោល ដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួល បានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ»។

ម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះ គឺដើម្បីឱ្យមានឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នា​ទៅវិញទៅមក ដើម្បីពង្រឹង សមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអាចារិនីឱ្យកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការបម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស៕