(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៦គ្រឿង, រថយន្ដធុនតូច៦គ្រឿង,យានផ្សេងៗ២គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់៣លើក, មិនប្រកាន់ស្ដាំ៣លើក, មិនគោរពសិទ្ធិ២លើក,​​កត្តាយានយន្ដ១លើក, ប្រជែង១លើក និងស្រវឹង១លើក៕