(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួល បានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ និងម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះគឺដើម្បីអោយមានឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការ បម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស៕