(ពោធិ៍សាត់)៖ សាកសពបុរសម្នាក់ដែលគេពុំទាន់ស្គាល់អត្តសញ្ញាណ មានសភាពស្អុយរលួយ ត្រូវបានប្រជានេសាទប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិអូរតាប្រុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

​ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ​សមត្ថកិច្ចពុំទាន់ចុះពិនិត្យធ្វើកោសល្យវិច័យអ្វីនៅឡើយ ពោលគឺចាំទឹកស្រកចាំយកទៅកប់ ពីព្រោះសាកសពមានសភាពស្អុយរលួយ របេះសាច់អស់ទៅហើយ៕