(ភ្នំពេញ)៖ សំណុំរឿងពាក់ព័ន្ធករណីបង្ហោះ រូបអាក្រាតកាយរបស់តារាចម្រៀងស្រីមាឌល្អិត ប្រចាំផ​លិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើ​កា​​រសម្រេច ចោទប្រកាន់​ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិស​ក្តិ ចំនួនពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត និងករណីទីពីរការប្រើហិង្សារ ដោយចេតនា​នោះ​រួចមក​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ ត្រូវបានតុលាការចេញដីការ កោះហៅ​ឲ្យចូលខ្លួន​បំ​ភ្លឺជាថ្មី ខណៈកន្លងមកជនសង្ស័យរូបនេះបានបន្តគេចខ្លួន មិនចូលចំនួន៤លើករួចមកហើយ ដោយក្នុងនោះមាន២លើក ស្ថិតក្នុងក្រសួងមហាផ្ទៃ។

បើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីសំណាក់តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «ថ្ងៃ១៧ ខែវិច្ឆិកា ស្អែកនេះ នៅវេលា​ម៉ោង២ ខ្ញុំនឹងរង់ចាំស្តាប់ពីមេធាវីដែល ចៅក្រម ហៅជនសង្ស័យ​ឲ្យចូលទៅតុលាការ ក្រោយពីមិនបានចូលខ្លួន៤ដងមកហើយ គឺពីរដងនៅក្រសួងមហាផ្ទៃ ២ដងកោះហៅដោយព្រះរាជអជ្ញារង តុលាការក្រុងភ្នំពេញ។ លើកនេះគឺលើកទី៥ ដែលកោះដោយចៅ​ក្រមស៊ើប។ ក្នុងករណីដែលមិនចូលខ្លួន តាមការកំណត់ខាងលើតុលាការ និងចេញបញ្ជាប​ង្គាប់ឲ្យនាំខ្លួន!»

សូមបញ្ជាក់ថា អតីតសង្សារបស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក ​គុយ សិទ្ធិ​សក្តិ ត្រូវបានស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលិសពាក់​​សក្តិ​៤កន្លះបម្រើការ​ងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រ​​សួ​​ងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោក​ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅ​ក្រសួង​មហា​ផ្ទៃ ដូចគ្នា។ ដូច្នេះមានមហាជនជាច្រើន កំពុងតែទន្ទឹងរង់ចាំមើល លើចំណាត់ការស្វែងរកយុត្តិធម៌​ ពី​សំ​​ណា​ក់តុលាការថា តើបុគ្គលរូបនេះអាចនឹងប្រឈមផ្លូវច្បាប់ ឬយ៉ាងណា លើករណីទម្លាយរូបអាក្រា​ត របស់តារាស្រីកញ្ញា វ៉ាន់ នីឡា នោះ៕