(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ីយិនដាយ ខេមកូ ម៉ូធ័រ នឹងធ្វើការតាំងបង្ហាញរថយន្ដ រថយន្ដSUV ៥កៅអី និង៧កៅអី ដ៏ពេញនិយម និងជារថយន្ដប្រភេទ SUV ជាប់ពានរង្វាន់ ខាងផ្នែកសុវត្ថិភាពឆ្នាំ២០១៦ ពីវិទ្យាស្ថានធានារ៉ាប់រង សម្រាប់ផ្លូវហាយវ៉េ (IIHS) និងរថយន្ដ១២កៅអី ​ដែលជារថយន្ដលក់ដាច់បំផុត នៅកម្ពុជា។

ឥឡូវនេះក្រុមហ៊ុន នឹងធ្វើការតាំងលក់នៅផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) នាថ្ងៃទី១៧-១៨ និងថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងប្រ៉ូមូសិនពិសេស ថែមជូនអត្ថប្រយោជន៍ជាច្រើនដូចជា ១.ធានាលើគុណភាព៥ឆ្នាំ ២.ធានារ៉ាប់រង៥ឆ្នាំ(TPL) ៣.សេវាថែទាំ៥ដង ៤.ការបញ្ចុះតម្លៃពិសេស ៥.គ្រឿងតុបតែងពិសេស១ឈុត។

សូមកុំឲ្យឱកាសមាសនេះ កន្លងហួសឲ្យសោះ! ចំនួនមានកំណត់! ការលក់ជូនពិសេសនេះ ផ្ដល់ជូនតែក្នុងកំឡុងពេល តាំងបង្ហាញនៅផ្សារទំនើបអ៊ីអនម៉ល ថ្ងៃទី១៧-១៨ខែវិច្ឆិការប៉ុណ្ណោះ៕