(សៀមរាប)៖ ភោជនីយដ្ឋាន ត្រីកោណ ដែលស្ថិតនៅខេត្ដសៀមរាប លើទឹកដីតំបន់ទេសចរណ៍ ដ៏ពិសេសជាងគេនៅកម្ពុជា បានមានវត្ដ​មានតាំងពីយូរលង់មកហើយនេះ បានរចនាម៉ូដថ្មីបន្ថែមទៀត យ៉ាងស្រស់ស្អាត ជាមួយនឹងអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ គុណភាពល្អសម្រាប់សុខភាព អនាម័យខ្ពស់ មកបំពេញតម្រូវការភ្ញៀវជាតិ និងអន្ដរជាតិនៅកម្ពុជា ដែលបើកបម្រើសេវាកម្ម អាហារពេលព្រឹក ,ថ្ងៃត្រង់ និងពេលល្ងាច។

កាន់តែពិេសសនោះ នៅភោជនីយដ្ឋានដ៏ប្រណិតមួយនេះ មានចុងភៅល្បីៗទាំងចុងភៅឆ្នើមៗនៅកម្ពុជា និងចិនយ៉ាងប៉ិនប្រសព្វគ្មានពីរ ធានាថា រសជាតិឈ្ងុយឆ្ងាញ់ សេវាកម្មរហ័សទាន់ចិត្ដ និងមានតន្ដ្រីClassic កំដរ យ៉ាងពិរោះរណ្ដំ អាចជជែកកំសាន្ដដោយគ្មានការរំខាន និង អាចកម៉្មង់បទចម្រៀង និងឡើងច្រៀងខ្លួនឯង បានទៀតផង។

លើសពីនេះ ការបង្ហាញវត្ដមាន របស់ភោជនីដ្ឋាន ត្រីកោណនេះ តាំងពីយូរឆ្នាំមកហើយ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ ម្ហូបអាហារជាតិ ថែរក្សានិងលើកតម្កើង វប្បធម៌ជាតិខ្មែរ ឲ្យភ្ញៀវជាតិ អន្ដរជាតិ ស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ពិសារពិតប្រាកដ របស់អាហារប្រណីខ្មែរយើង។

ទន្ទឹមនឹងនោះ ភោជនីដ្ឋានត្រីកោណ ក៏មាននូវម្ហូបចិន ដែលចម្អិនដោយផ្ទាល់ដៃ ចុងភៅចិនយ៉ាងស្ទាត់ជំនាញ បទពិសោធជាច្រើន នឹងរងចាំរាល់ទទួល ការកម្មង់ម្ហូបគ្រប់មុខ ដែលលោកអ្នកចង់ពិសារធានាថារសជាតិពិសេសពិសា ហើយចង់ពិសាទៀត ។

ដូច្នេះ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលចង់ពិសាអាហារ មានរសជាតិពិតៗ ខ្មែរ ឬចិន លើទិឹកដីអស្ចារ្យរបស់កម្ពុជា សូមកុំភ្លេចមាននៅភោជនីយដ្ឋាន ត្រីកោណ ដែលស្ថិតនៅ ខាងជើងស្ដុបទន្លេសាប ទល់មុខមណ្ឌលកំសាន្ដ ផ្លាទីនីម ខេត្ដសៀមរាប។

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ២៥៤ ០០៧៕