(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ SingMeng Telemedia បានប្រកាសបើកដំណើរការមធ្យោបាយ បង់ថ្លៃសេវាតាមរយៈ Wing ជាផ្លូវការហើយ ដែល រាល់អតិថិជនរបស់ SingMeng គឺអាចបង់វិក្កយបត្រពាក់ព័ន្ធ(ឥតយកថ្លៃសេវា)ដោយងាយស្រួលតាមរយៈ Wing ហើយក៏ពុំចាំបាច់ត្រូវធ្វើដំណើរ ពិសេស មកកាន់សាលអាជីវកម្មរបស់ក្រុមហ៊ុនទៀតដែរ។

SingMeng Telemedia ជាប្រតិបត្តិករទី១ ផ្តល់សេវាអ៊ីនធើណិត Broadband និងទូរទស្សន៍ឌីជីថល មានគុណភាពល្អនៅកម្ពុជា ក្រុមហ៊ុន បានដាក់ចេញនូវផលិតផល ដែលបានដំឡើងកម្រិតថ្មីទាំងស្រុង និងតម្លៃពិសេសនៅឆ្នាំនេះ ដោយទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូទៅ ហើយអ្នកប្រើប្រាស់មានលក្ខណៈគ្រួសារ នៅតាមទីក្រុង ដោយគ្រាន់តែបង់ ១៦.៩៩ដុល្លារ រាល់ខែ គឺអាចទទួលបាន សេវាអ៊ីនធើណិត Broadband ខ្សែកាប្លិ៍អុបទិក ដែលមានល្បឿនលឿន 6Mbps និងសេវាទូរទស្សន៍អន្តរកម្មឌីជីថលចំនួនមួយ។

 រីឯសេវាទូរទស្សន៍ឌីជីថល សម្រាប់គ្រួសារតាមជនបទវិញ ដោយគ្រាន់តែបង់២ដុល្លារ រាល់ខែ គឺអាចទស្សនាកម្មវិធីទូរទស្សន៍ ដែលមានរូបភាពភ្លឺច្បាស់ ចំនួន៣៥ប៉ុស្តិ៍។

SingMeng Telemedia ជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់បណ្តាញខ្សែកាប្លិ៍អុបទិកទាំងស្រុង ភ្ជាប់ផ្ទាល់ដល់គេហដ្ឋាន(End-to-end Full-optical Network) បណ្តាញស្នូល បានគ្របដណ្តប់ ដល់២៥ខេត្តក្រុង ទូទាំងប្រទេស ក្រុមហ៊ុនមានផលិតផលសរុប ចំនួន៤គឺ អ៊ីនធើណិត Broadband ខ្សែកាប្លិ៍អុបទិកទាំងស្រុង ទូរទស្សន៍ឌីជីថលអន្តរកម្ម ទូរទស្សន៍ឌីជីថលឥតខ្សែ និងទូរទស្សន៍តាមទូរស័ព្ទដៃ ហើយអាជីវកម្ម បានប្រតិបត្តិការជាផ្លូវការ នៅទីតាំងចំនួនបី គឺរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

បើលោកអ្នក មានចំណាប់អារម្មណ៍ ចង់ស្វែងយល់ កាន់តែច្រើនជាងនេះ អាចទូរស័ព្ទ មកកាន់លេខទាន់ហេតុការណ៍៖ 023 860 666
ឬចូលទៅកាន់គេហទំព័រ៖ www.smtelemedia.com ៕

Advertising