(ភ្នំពេញ)៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានបញ្ជាក់ថា មានបញ្ហាចំនួន៤ ដែល គ.ជ.ប ជួបប្រទះការលំបាកក្នុង ដំណើរការចុះឈ្មោះបោះឆ្នោត រយៈពេលកន្លងមកនេះ ប៉ុន្តែបញ្ហាទាំងនោះ មិនមែនជាឧបសគ្គឡើយ។

លើកឡើងរបស់លោក ឌុច សុន ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរវាង គ.ជ.ប ជាមួយភាគីពាក់ព័ន្ធ ស្តីពីសារៈសំខាន់នៃការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យួទ័រ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា បញ្ហាទាំង៤ដែល គ.ជ.ប ជួបប្រទះរួមមាន៖  ការបញ្ជូនទិន្នន័យ អ្នកចុះឈ្មោះបោះឆ្នោតមកកាន់ គ.ជ.ប មានភាពយឺតយ៉ាវដោយសារសេវា Internet និងកុំព្យួទ័រខូច, ការីកុំព្យួទ័រមួយចំនួនតូច បញ្ចូលទិន្នន័យមានការខ្វះចន្លោះ និងភ័ន្តច្រឡំ, អាជ្ញាធរឃុំ សង្កាត់មួយចំនួន បានចេញលិខិតបញ្ជាក់ទីលំនៅ និងលិខិតបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ខុសឆ្គងជូនប្រជាពលរដ្ឋ និង ករណីឈ្មោះស្ទួនជាដើម។

យ៉ាងណាលោក ឌុច សុន ចំណុចខ្វះខាតទាំងនោះ ត្រូវបាន គ.ជ.ប ដោះស្រាយរួចរាល់អស់ហើយ៕