(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់ខ្លួនមុខសញាជួញដូរ១១នាក់ និងមុខសញប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៧០ក្រាម និង៣៩កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប៣ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រែវែង បង្ក្រាប១ករណីឃាត់​​ខ្លួន២នាក់, នគរបាលខេត្តព្រះសីហនុ

បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប៤​ករណីឃាត់ខ្លួន៤នាក់៕