(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខដោយនាំយកថវិកាមួយចំនួនមកចូលរួមឧបត្ថម្ភជូន លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌឫស្សីកែវ  បន្ទាប់ពីមានជំងឺកំពុង សម្រាកព្យាបាលនិងជួបការខ្វះខាត ។

សកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌឫស្សីកែវនេះដែរ បានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០១៦ ដោយមានការរួមពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រ សួងធម្មការនិងសាសនា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវលោកស្រី អាន ផ ល្លា រួមនឹងក្រុមការងារបណ្ដាញនារីជាច្រើននាក់ផងដែរ ដែ លបានប្រព្រិត្តទៅនៅឯគេហដ្ឋានផ្ទាល់របស់លោកស្រីអភិបាលរងខណ្ឌឫស្សីកែវ លី រ៉ូហ្សាមី ស្ថិតក្នុងសង្កាត់ច្រាំងចំ រេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៏បានឧបត្ថម្ភជាថវិកាជូនដល់លោកស្រី លីរ៉ូហ្សាមី អភិបា លរងខណ្ឌឫស្សីកែវ ចំនួន៤លានរៀល។

ជាមួយគ្នានោះ លោ កស្រី ទូច សារ៉ុមព្រមទាំងលោកស្រី អាន ផល្លា ក៏បានចូលរួមឧប ត្ថម្ភជាថវិកាចំនួន២សែន១ម៉ឺនរៀលផងដែរ ក្នុងការជួយស ម្រាលនូវទុក្ខលំបាកបានមួយចំនួន ៕