(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង និងប្រធានក្រុមប្រឹក្សា មេបញ្ជាការយុទ្ធភូមិភាគទី៤ មេបញ្ជាការកងពលធំលេខ២ ព្រមទាំងមន្ត្រីរាជការ និងកងកំលាំង ប្រដាប់អាវុធ គោរពវិញ្ញាណក្ខន្ធ ដល់វីរៈបុរស ដែលស្លាប់ ដោយសារការការពារទឹកដីកម្ពុជា នៅស្តូបវិមានសព ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

 ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប ៦៣ ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូលbរំដោះខ្លួនបានទាំងស្រុង ចេញពី អាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ៕