(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​កើតឡើង​ចំនួន​១៥​លើក (​យប់​៧​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៨​នាក់ រងរបួស​ធ្ងន់៩​នាក់ និង​រង​របួសស្រាល៥​នាក់។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុបចំនួន២៣​គ្រឿង រួមមាន ម៉ូតូចំនួន១៥​គ្រឿង រថយន្ត​ធុន​តូចចំនួន៤​គ្រឿង, រថយន្ត​ធុន​ធំ៤គ្រឿង, ថ្មើរជើង២​នាក់ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ចរាច​រណ៍ រួម​មាន​ល្មើស​ល្បឿន​៧​លើក, មិន​គោរព​សិទ្ធិ​៤​លើក, ប្រជែង​២​លើក, បត់​គ្រោះថ្នាក់ ១​លើ​, កត្តា​ផ្លូវ ១​លើក។

​ នៅ​ថ្ងៃ​ទី​៨ ខែវិចិ្ឆកា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២,៥៦៥​គ្រឿង (​ម៉ូតូ​៦០%) ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៦៨៦ គ្រឿង​(​ស្មើ​២៧%) និង​ពិន័យ ចំនួន ១,៨៧៩​គ្រឿង ​(​បង់ប្រាក់​៧៨%)៕