(ភ្នំពេញ)៖ «ចិត្តដូចគ្នា ឬ ONE HEART» គឺជាគម្រោងមួយ ដែលរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុម U&I ព្រមទាំងយុទ្ធនាការ GoGoCambodia នឹង​រៀបចំកម្មវិធីមួយ ក្រោមប្រធានបទ «រត់ដើម្បីមនុស្សធម៌» ដែលជាការការរត់ប្រណាំងជាលក្ខណៈមិត្តភាពមួយ ដែលនឹងធ្វើឡើងនៅបរិវេណកោះពេជ្រ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ក្នុងចម្ងាយសរុប ៣.៩ គីឡូម៉ែត្រ។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡារត់ប្រណាំង សុខមាលភាពរបស់ប្រជាជន និងយុវជន ជាពិសេស បង្ហាញពីសមត្ថភាពយុវជន ក្នុងការរៀបចំ សកម្មភាពដើម្បីសង្គម និងរៃអង្គាសថវិកា ជួយដល់អង្គការ TARAMANA និងសកម្មភាពសប្បុរសធម៌នានា។

ទំនាក់ទំនងជាវសំបុត្រ និងអាវយឺត សម្រាប់ចូលរួមកម្មវិធី នៅទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឬនៅទីតាំងដែលនៅជិតលោកអ្នក តាមរយៈទូរស័ព្ទលេខ៖
- ស.ស.យ.ក. ស្នាក់ការកណ្តាល៖ កញ្ញា នីតា 092 11 17 18
- ស.ស.យ.ក. រាជធានីភ្នំពេញ៖ លោក សុភ័ក្រ្ត 016 887 767
- វិទ្យាស្ថានភាសារបរទេស (IFL)៖ កញ្ញា លីនដា 010 738 238
- សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល៖ កញ្ញា ម៉ារី 093 525 269
- ផ្សារទំនើប AEON៖ លោក លិប្សា 015 997 000
- សាលារៀន CamEd៖ លោក វេងសៀង 017 311 188
- សាលារៀន លីមកុកវីង៖ លោក សៀវឈូង 010 266 035៕