(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​នេះ​ អង្គការ Nihon Gaiko Kyokai របស់ជប៉ុន បានឧបត្ថម្ភរថយន្ដសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ។

ការផ្ដល់រថយន្ដសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្នុងជួបសវានាការរវាង លោក ប៉ា សុជាតិវង្ស ឧត្តមអភិបាល​រាជធានីភ្នំពេញ​​ និងលោក Tatsuji Osada ប្រធានអង្គការ​ Nihon Gaiko Kyokaiប្រទេសជប៉ុន។

លោក ប៉ា សុជាតិវង្ស បានថ្លែងអំណរគុណចំពោះ​អង្គការ​ ក៏ដូចជាប្រទេសជប៉ុន ដែលបានរួមចំណែកជួយដល់កម្ពុជា​ ទាំងផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ-លូ​ ការដោះស្រាយបញ្ហាចរាចរណ៍​ និងការកសាងសាលារៀន​ ទាំងផ្នែកសេដ្ឋកិច្ច នៅតំបន់សេដ្ឋកិច្ច​ពិសេស​ និងទាំងការជួយរៀបចំប្រព័ន្ធ ប្រព្រឹត្តិកម្មទឹកសំអុយជាដើម ​ ដែលទាំងនេះ បានដកជាប់ក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់រូប៕