(ភ្នំពេញ)៖ ក្រុមហ៊ុន D-Link International Pte Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល ណេតវើក (Networking Products) ធំជាងគេ បានសហការជាមួយក្រុមហ៊ុន អេ ដាប់ប៊ែលយូ អេស ខេមបូឌា អិល ធី ឌី (AWS Cambodia Ltd.) ដើម្បីដាក់តាំងបង្ហាញផលិតផលថ្មីរបស់ខ្លួននៅក្នុងកម្មវិធីពិពណ៌ «Barcamp Asian 2016» ដែលប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងសាកលវិទ្យាល័យ ន័រតុន។ បន្ថែមពីនេះ ក៏មានបង្ហាញអំពីបច្ចេកវិទ្យា ឈានមុខគេប្រកបដោយគុណភាព របស់ផលិតផលម៉ាក D-Link។

នៅក្នុងការតាំងពិពណ៌នេះ ក្រុមហ៊ុន D-Link International Pte Ltd. បានផ្តោតសំខាន់ទៅលើផលិតផល ណេតវើក (Networking Products) ដែលមានដូចជា Wireless Router, Wireless Access Point, Controller, ADSL Modem Router, Ethernet Switches, Wireless Extender, USB Wireless Adapter, Network Card Wireless, … និងផលិតផល អាយភី កាមេរ៉ា (IP Camera) ម៉ូដែល DCS-3050L និង DCS-2630L ដែលជាប្រភេទ IP Cloud Camera ងាយស្រួលក្នុងការគ្រប់គ្រង និងតាមដានរាល់សកម្មភាពរបស់ កាមេរ៉ា បានគ្រប់ទីកន្លែងតាមរយៈ Cloud អោយតែលោកអ្នកមានអ៊ីនធើណេតនៅក្នុងដៃ។ អ្វីដែលពិសេស កាមេរ៉ា ម៉ូដែលនេះអាចដំណើរការបានដោយមិនចាំបាច់មានម៉ាស៊ីន រក្សាទិន្នន័យ (DVR / DVR) ព្រោះវាមានរន្ធសម្រាប់ដាក់មេម៉ូរី (SD Card) ដើម្បីរក្សាទិន្នន័យបានរហូតដល់ ១២៨GB។

ក្រៅពីនេះ D-Link ក៏មានផលិតផល 3G/4G Router ដោយប្រត្តិបត្តិការប្រើជាមួយនិង ស៊ីមកាត (SIM) ដែលធ្វើឲ្យប្រព័ន្ធ ​WiFi មានល្បឿនលឿនជាមួយបច្ចេកវិទ្យា Wireless N300 &Wireless AC750 វាក៏មាន Gigabit WAN សម្រាប់តភ្ជាប់ បណ្តាញអ៊ីនធើណេតពីខាងក្រៅ ដើម្បីធានាពីការរំខានដោយសារបញ្ហាដាច់ប្រព័ន្ធ Internet ព្រោះបើសិនជាប្រព័ន្ធខ្សែបានដាច់ វានឹងតភ្ជាប់ជាមួយនិងស៊ីមកាត 4G LTE / 3G (SIM) ដោយស្វ័យប្រវត្តិអាស្រ័យទៅលើការកំណត់របស់អ្នក។

ជាការកត់សំគាល់ផងដែរ គ្រប់ផលិតផលរបស់ D-Link ដែលមានលេខកូដសំគាល់ (Part Number) ជាអក្សរ អិល (L) នៅពីខាងក្រោយសុទ្ធតែជាប្រភេទឧបករណ៍ដែលមាន Function Cloud ដូចជា Wireless Cloud Router, IP Cloud Camera, NAS Cloud, …។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន D-Link International Pte Ltd. មានការិយាល័យនៅប្រទេស
សឹង្ហបូរី ដែលមានអាស័យដ្ឋាន No.1 International Business Park #03-12, The Synergy, Singapore 609917 គេហទំព័រ៖ www.dlink.com.sg និងបានចាប់ដៃសហការគ្នា ជាមួយក្រុមហ៊ុន AWS Cambodia Ltd. ដែលមានអាស័យដ្ឋាន No 5C, Street 21, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Cambodia គេហទំព័រ៖ www.awspl.com៕