(ភ្នំពេញ)៖ បន្ទាប់ពីបើកឲ្យមាន ការបោះឆ្នោតជ្រើសរើសរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០១៦រួចមក កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរកម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ១ (Top-1) គឺបានទៅលើ បេក្ខជន ហ៊ុន តូហូរ ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រចំនួន 13,831 Likes លើវិញ្ញាសារគំនូរ មានចំណងជើងថា «រូបគំនូរសម្តេចតេជោ ហ៊ុន សែន»។

Facebook សម្តេចតេជោ បានបញ្ជាក់ថា «ចំពោះបេក្ខជនបេក្ខនារី ដែលជាប់ TOP-1 និងTOP-10 ទាំងអស់ នឹងមកទទួលពានរង្វាន់សម្តេចតេជោ នៅវិមានសន្តិភាព នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅម៉ោង៩៖០០ព្រឹក។ ការប្រកួតប្រជែងកសាងអំពើល្អ «ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី១០» នឹងបើកទទួលពាក្យនៅពេលឆាប់ៗខាងមុខនេះ»

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំប្រកួតប្រជែងចំនួន៨វគ្គ រួចមកហើយ ក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕