(ភ្នំពេញ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល លោកស្រី ឆាយ ស៊ីណា និងបុត្រាបុត្រី ព្រមទាំងដន្លងទាំងអស់ រួមជាមួយលោក សំ សារិត និងលោកស្រី ម៉ម គីមណៃ និងបុត្រា បុត្រី ព្រមទាំងដន្លងទាំងអស់ រួមនឹងពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដង្ហែអង្គកឋិនទានដង្ហែវេប្រគេនព្រះសង្ឃ ដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានា ​ក្នុងវត្ដវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្នុងអង្គកឋិននេះដែរ គណៈកម្មការវត្ត ព្រះចៅអធិការ ទទួលបានបច្ច័យសុរប​ ១៤១,៣៤០,០០០រៀល និងសម្ភារៈមួយចំនួនទៀតផងដែរ៕