(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ គ្រោងនឹងជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ូឌីញ «ស» ទាំង៥០០គ្រួសារ និងភាគីពាក់ព័ន្ធ នៅរសៀលថ្ងៃស្អែកនេះ ដើម្បីរិះរកវិធីដោះស្រាយជុំវិញគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង នៃអគារប៊ូឌីញ «ស» នេះ។

តាមសេចក្ដីប្រកាស ដែលចេញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ភាគីពាក់ព័ន្ធដែលនឹងចូលខ្លួនក្នុងកិច្ចពិភាក្សានោះ រួមមាន៖ ក្រសួងរៀបចំដែនដី, តំណាងសាលារាជធានីភ្នំពេញ, តំណាងខណ្ឌចំការមន, សង្កាត់ទន្លេបាសាក់ និងតំណាងក្រុមហ៊ុនជប៉ុន Arakawa ដែលនឹងជួបពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាទីស្ដីការក្រសួងរៀបចំដែនដី នៅវេលាម៉ោង ២៖៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ៕

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី ដូចខាងក្រោម៖