(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី ព្រមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រមទាំងពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លាបានដង្ហែអង្គកឋិនទានដង្ហែវេប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្ដចំនួន២ ដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធិវន្តរង្សីហៅវត្តក្ដុល ស្ថិតនៅស្រុកទឹកផុស និងវត្តជ្រលងមេត្រី ហៅវត្តជ្រលង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បច្ច័យដែលប្រមូលបាន សរុបចំនួន ១៩០.៦៤ លានរៀល ត្រូវបានបែងចែកប្រគេនវត្ត៖

- វត្តពោធិវន្តរង្សីហៅវត្តក្ដុល បច្ច័យ ៥១ លានរៀល
- វត្តជ្រលងមេត្រីហៅវត្តជ្រលង បច្ច័យដូ ៥៩.៦៤ លានរៀល
- វត្តចំនួន ៨ ក្នុងស្រុកទឹកផុស បច្ច័យ ៥លានរៀលក្នុង១វត្ត
- វត្តចំនួន ៨ ក្នុងស្រុកកំពង់លែង បច្ច័យ ៥លានរៀលក្នុង១វត្ត៕