(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ ដល់សប្បុរសជន១០រូប។

តាមព្រះរាជក្រឹត្យ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បញ្ជាក់ថា សប្បុរសជនទាំង១០រូប ដែលទទួលបានគ្រឿងឥស្សរិយយសនេះ ទី១-លោក ពៅ សាវុធ ទី២-លោក ជា ម៉េង ទី៣-លោក ភិន វិជ្ជាវឌ្ឍនា ទី៤-លោក ណាំ វុទ្ធី ទី៥-លោកឧត្តមសេនីយ៍ត្រី ឈាង វណ្ណវិជ្ជបុត្រ ទី៦-លោក ឡេង ឃាង ទី៧-លោក ឃឹង សារ៉ាក់ ទី៨-លោក វេងច័ន្ទ ពណ្ណរ៉ា ទី៩-លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងទី១០-លោក ប៉ាវ មុយថុង៕