(ភ្នំពេញ)៖ ជែនគី (Genki) ជាប្រភេទខោទឹកនោម ដែលមានភាពច្នៃប្រឌិតថ្មី ស្រទាប់សំឡីទន់ បន្ថែមភាពទន់ទៅលើស្បែកទារក ជួយផ្ដល់ឲ្យទារកមានអារម្មណ៍ផាកសុកភាពជារៀងរាល់ថ្ងៃ ដែលជាម៉ាផលិតផលរបស់ប្រទេសជប៉ុន មានគុណភាពខ្ពស់ មានលក់លើទីផ្សារកម្ពុជាហើយ។

លោក Michael Chew នាយគ្រប់គ្រងនៃក្រុមហ៊ុន Oji Asia Household Product Sdn Bhd បានថ្លែងថា ក្រុមហ៊ុន Oji​ បានបោះជំហ៊ានចូលទីផ្សារ​ខោទឹកនោម​សម្រាប់ទារកនៅកម្ពុជាជាផ្លូវការហើយ ចាប់ពីថ្ងៃនេះទៅ ដែលនឹងធ្វើឲ្យបុត្រធីតាលោកអ្នក ទទួលបានផាសុកភាព១០០% ងាយស្រួលប្រើ អនាម័យខ្ពស់ ពិសេស វាបានភ្ជាប់មកជាមួយនឹង ស្នូលស្រូបទឹកពិសេស ដោយមានការរួមបញ្ជូលពីសារជាតិដែលស្រូបយកទឹកយ៉ាងលឿន​ទៅឆ្ងាយ​ពីស្បែករបស់ទារក។

លោកបន្ដថា លើសពីនេះ ខោទឹកនោមម៉ាក Genki នេះ ជាគូជាមួយនឹងសំបកខាងក្រៅដែលមានខ្យល់សម្រាប់ដកដង្ហើម ដែលធ្វើឲ្យខ្យល់ចេញចូល១០០% និងមានសំណើម ទារកនឹងមានភាពសុខស្រួលពេញមួយថ្ងៃ ក្នុងនោះGenki ថ្មីនេះ មានខោកន្ទបគ្រប់ទំហំ M, L, XL, XXL ដែលធ្វើឡើងសម្រាបទារក និងកុមារដែលមានទម្ងន់ពី៧-១០គីឡូក្រាម, ៩ -១៤គីឡូក្រាម, ១២-១៧គីឡូក្រាម និង១៣-២៥គីឡូក្រាម ដែលលោកអ្នកអាចរកទិញបាន​គ្រប់រាជធានី-ខេត្ដក្រុងនៃកម្ពុជាផងដែរ។

លោក បន្ដថា «ដោយមើលឃើញពីកំណើនទារកប្រមាណ៤០០.០០០នាក់រៀងរាល់ឆ្នាំនៅកម្ពុជា ពិសេសសក្កានុពលយ៉ាងធំធេង ក្នុងទីផ្សារកម្ពុជា ដែលនឹងពង្រីកអាជីវកម្មរបស់យើងកាន់តែប្រសើរមួយកម្រិតទៀត»

ទន្ទឹមនឹងនោះ លោកស្រី លឹម ហួយយីន នាយកទីផ្សារប្រចំាតំបន់អាស៊ីនៃក្រុមហ៊ុន Oji Asia Household Product Sdn Bhd បានលើកឡើងផងដែរថា ខោទឹកនោមត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ដឹងដ៏ទូលំទូលាយនៃការបញ្ជូលគ្នានៃច្នៃប្រឌិតថ្មី ទន់ល្មើយដូចសំឡី សមត្ថភាពជក់ទឹកបានយ៉ាងល្អ ដែលមានផាសុកភាពល្អបំផុតសម្រាប់ទារក ហើយក៏ជាជម្រើសល្អ ដល់មាតាគ្រប់រូបជ្រើសយកខោទឹកនោមជែនគឺមួយនេះ។

គួរបញ្ជាក់ថា ក្នុងឱកាសបើកសម្ពោធជាផ្លូវការនូវខោទឹកនោមជែនគី ម៉ាកល្បី ដែលផលិតពីប្រទេសជប៉ុន បានធ្វើឡើងនៅសណ្ឋាគារអ៊ីនធឺខន កាលពីចុងសប្ដាហ៍នេះ ដោយមានការចាប់រង្វាន់ផ្សងសំណាងជាច្រើនផងដែរ៕