(ភ្នំពេញ)៖ នៅព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា ដែលបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីចែកសញ្ញាបត្រនេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិបច្ចេកទេស បានបង្កើតឡើងជាផ្លូវការដោយអនុក្រឹត្យលេខ ១០៩ ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០១ ស្ថិតនៅក្រោមការគ្រប់គ្រង ក្រសួងអប់រំ យុវជន និងកីឡា តែបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីចែកសញ្ញាបត្រនេះ ពីមជ្ឍមណ្ឌលកោះពេជ្រ៕