(ភ្នំពេញ)៖ បុរសសន្តិសុខម្នាក់ត្រូវក្រុមចោរប្លន់បាញ់ចំនួនពីរគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅដីឡូតិ៍មួយកន្លែងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាម៉ោងប្រមាណ ៣រសៀលថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ លោក​អេង សោភា បានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមចោរពីរនាក់ បានចូលធ្វើសកម្មភាពរើកកាយនៅក្នុងបណ្ណាគារមួយកន្លែងក្នុងសង្កាត់ចោមចៅ។ ក្រោយឃើញដូចនោះ ក្រុមសន្តិសុខ ក៏បានដេញតាមហើយត្រូវក្រុមចោរប្លន់បាញ់ស្លាប់តែម្តង៕