(កំពង់ស្ពឺ)៖ លោក នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០១៦ បានយកអំណោយជា សម្ភារគ្រឿងឧបភោគបរិភោគមានទឹកសុទ្ធ មី ទឹកផ្លែឈើ ថវិកាមួយចំនួន មកប្រគល់ជូនក្រុមកីឡាទូក-ង របស់សមាគមននារីខេត្តកំពង់ស្ពឺ និងក្រុមកីឡាករទូក-ង របស់យោធាយោធភូមិភាគទី៣ ដោយក្តីស្រឡាញ់ និងចូលរួមសាមគ្គី រក្សាវប្បធម៌ប្រពៃណីជាតិ។

ការផ្តល់ឲ្យនៅសម្ភារ និងថវិកានេះ ស្តែងឲ្យឃើញថាពីភាពគិតគូរយកចិត្តទុកដាក់ពីសំណាក់ប្រធានអង្គភាព ដែលសុខចិត្តបរិច្ចាកនៅទ្រព្យធនផ្ទាល់ខ្លួន ដើម្បីឲ្យការប្រណាំងនេះ មានភាពអធិកអធម៌ ហើយឆ្នាំៗក្រោយ នៃពិធីបុណ្យអុំទូក គឺកីឡាករទាំងអស់ បន្តមកចូលរួមថែមទៀតក្នុងលើកស្ទួយវប្បធម៌ជាតិ ដែលបន្សល់ពីបុរាណ នៃដូនតាខ្មែរ​៕