(ភ្នំពេញ)៖ ដោយមានការផ្តួចផ្តើមគំនិត និងណែនាំពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រុមការងារ ACU សហការជាមួយអាជ្ញាធរខណ្ឌទួលគោក និងក្រសួងសុខាភិបាល ដោយមានការអមដំណើរជាមួយ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទោលគោក នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្ដចុះផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ​នៅក្នុងវិទ្យាល័យសន្ធរម៉ុក នៃខណ្ឌទួលគោក។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកំពុងទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ មកពីមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យលោកសង្ឃ ហើយមានប្រជាពលរដ្ឋ ជាង១០០០នាក់ បានអញ្ជើញទៅទទួលសេវាព្យាបាលនេះ។

សូមជម្រាបថា ទីតាំងពិនិត្យ និងព្យាបាល ធ្វើនៅសាលាបឋមសិក្សាសន្ធរម៉ុក ស្ថិតនៅផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕