(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរៀបចំបុណ្យអង្គកឋិនទាន ដង្ហែទៅកាន់ វត្តស្វាយ ជីអោក ក្នុងស្រុកបារាយណ៍ ដោយទទួលបានប្រាក់សង្កត់ត្រៃ ១៤៥លានរៀល។ បច្ច័យទាំងនេះត្រូវបានចែករំលែកទៅកាន់៥វត្តផ្សេងទៀតក្នុងខេត្តកំពង់ធំផងដែរ។ វត្តរួមមាន៖ វត្តថ្លា ឃុំច្រនាង, វត្តទួលតាអៀម ឃុំជ្រលង, វត្តគុហធាតុ ឃុំស្រឡៅ, វត្តពោធិ ឃុំទ្រៀល ក្នុងស្រុកបារាយណ៍ និងវត្ត ពាមមេត្រី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្មវិធីបុណ្យកឋិនទាននេះ បានរៀបចំដង្ហែរនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕