(បាត់ដំបង)៖ លោក សុខ លីហួត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ និងជាប្រធានក្រុមការងារចុះ​ជួយឃុំចែងមាន​ជ័​យ បានអះអាងថា  កម្លាំងយុវជនគ្រប់រូបគឺជាកម្លាំង​ដ៏រឹងមាំនិងជាអ្នកទទួល​ស្នងបន្តវេណ​ការងារ​​ប្រទេសជាតិ ទៅ​ថ្ងៃក្រោយ នៅក្នុងពិធីប្រកាស​ទទួលស្គាល់​សមាសភាព​សកម្មជន​យុវជន​គណបក្សប្រជាជនកម្ពុជា ក្នុងឃុំចែង​មានជ័យ ចំនួនជិត១០០នាក់ នាព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៦ នៅទីស្នាក់ការបក្សឃុំចែង​មាន​ជ័យស្រុកបាណន់។ ក្នុងឱកាសនោះដែរ លោក សុខ លីហួត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេច​ក្រឡា​ហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដល់សកម្មជនយុវជនបក្សមូលដ្ឋាន គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាន​នាំមកនូវ​សុខសន្តិភាពនិងការ អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់​វិស័យរហូតមកទល់បច្ចុប្បន្ន។

បន្ថែមពីនេះលោក សុខ លីហួត បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាព​ជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែក​រំលែកដ៏ល្អ ក៏ដូចជាគោលនយោបាយដឹកនាំល្អមួយរបស់​គណបក្សប្រជាជនកម្ពុជាដែរ។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា មានតែកម្លាំងយុវជនគ្រប់រូបទេគឺជាអ្នកទទួលស្នងបន្តវេណកិច្ចការងារប្រទេសជាតិទៅថ្ងៃក្រោយ (ជាទំពាំងស្នងឬស្សី) នៅក្នុងពិធីប្រកាសទទួល​​ស្គាល់សកម្មជន​យុវជន​គណបក្សប្រជាជន​​កម្ពុជា ក្នុងឃុំចែងមានជ័យ ចំនួន៨២នាក់ ដែលពីសាខាបក្ខភូមិទាំង៨ ក្នុងឃុំចែងមានជ័យ ក្នុងឱកាសនេះផងដែរ លោកប្រធានក្រុម​ការងារបាន​បញ្ជាក់​ប្រាប់សកម្មជន​យុវជនបក្សឃុំចែងមានជ័យក្នុងស្រុកបាណន់ថា យុវជនមានកម្លាំងគ្រប់គ្រាន់ហើយរឹងមាំ ត្រូវមានសាមគ្គីភាពគ្នាឲ្យបានល្អ សូមប្អូនៗទាំងអស់ធ្វើយ៉ាងណា ខិតខំរក្សា​កម្លាំងចាស់និងពង្រីក​កម្លាំងថ្មីឲ្យ​បានច្រើន ដើម្បីពង្រឹងសមត្ថភាពយុវជនបក្សយើងក្នុងឃុំដែលគ្រប់អាយុបោះឆ្នោត សម្រាប់ត្រៀមរៀបចំខ្លួន និងជម្រុញឲ្យ​ទៅចុះឈ្មោះបោះឆ្នោតឲ្យមានក្នុងបញ្ជីបោះឆ្នោតបានគ្រប់ៗគ្នា និងត្រូវចុះតាម​ខ្នងផ្ទះ​ប្រជាពល​រដ្ឋ ចាប់ពីពេលនេះទៅ ធ្វើការឃោសនា ចលនាបក្ស ដើម្បីទាញយកសម្លេងឆ្នោតបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តអាណត្តិទី៦​នាឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីយកបាន​សំឡេងឆ្នោត បានឈ្នះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជាយើង ដើម្បីមានឱកាសបន្តដឹកនាំ កសាងនិងអភិវឌ្ឍន៍​ប្រទេសជាតិបន្ថែមទៀត។

លោក សុខ លីហួត បានបញ្ជាក់ប្រាប់ដល់ប្អូនៗទាំងអស់ថា ថ្វីត្បិតតែប្អូនៗខ្លះ មិនបានកើតទាន់សម័យសង្គ្រាម ពិសេសរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត ក៏ពិតមែន តែឪពុកម្តាយ ជីដូនជីតា ក្មួយៗបានកើតរស់រានមានជីវិតដល់សព្វថ្ងៃពីពួកគាត់ដែរ បើគ្មានពួកគាត់បង្កើតយើងទេ ក៏គ្មានប្អូនៗជាយុវជនដល់ពេលនេះដែរ នេះគឺដោយសារគុណថ្ងៃ៧មករា១៩៧៩ ជាថ្ងៃកំណើត​ទី២ទេ ទើបមានថ្ងៃនេះ ។

ដូច្នេះក្នុងនាមប្អូនៗជាយុវជនបក្សមូលដ្ឋានត្រូវនាំគ្នា ឃោសនានៅគ្រប់ទីកន្លែង ឬតាមខ្នងផ្ទះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ ឬផ្ទាល់មាត់ក្តី ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ​ជឿជាក់លើបក្ស​យើងពិតៗ ដើម្បីឲ្យពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយកុំឲ្យពួកគាត់ជឿឃោសនាបក្សផ្សេងៗ ដែលគ្រាន់តែបានដើរឃោសនា បោកប្រាស់ ភូតកុហក់  សន្យាខ្យល់ ដូចអណត្តិ​មុនៗទៀត។ ពិសេសមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនដល់សព្វថ្ងៃ។

លោកបានបន្ថែមទៀតថា ឥស្សរជន វីរជន ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សគ្រប់លំដាប់ថ្នាក់ បានកសាងជាតិនិងធ្វើអ្វីៗមានការរីកចម្រើនប៉ុណ្ណឹងហើយ ពេលដែលចាស់ជំនាន់មុន​ត្រូវបានចូលនិវត្តន៍បណ្តើរៗ​បន្តបន្ទាប់ សមិទ្ធិផលដែលមានស្រាប់ទាំងនេះ ប្អូនៗជំនាន់ក្រោយត្រូវចេះថែករក្សាការពារឲ្យបានល្អ ត្រូវទប់ស្កាត់ឲ្យបានរាល់សកម្មភាពបក្សណាដែលមានចេតនាបំផ្លាញជាតិ ធ្វើអ្វីត្រូវគោរពច្បាប់​រដ្ឋធម្មនុញ​ជាធំ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតផងដែរ។