(ភ្នំពេញ)៖ អស្ចារ្យមែន ការបង្ហាញវត្ដមានរបស់តារាចម្រៀង សម្លេងផ្អែមត្រជាក់ បង្កប់ដោយមនោសញ្ចេតនា ឆាយ វីរៈយុទ្ធ ក្នុងឱកាស​ប្រគល់រង្វាន់ពិត ពីបំពង់ទីបជ័រ KAP នៅកម្មវិធី «វិស្សមកាលតន្ដ្រី» នាស្ថានីយបាយ័ន ពិតជាធ្វើឲ្យឆាកប្រគុំតន្ដ្រីមួយនេះពោរពេញ ទៅដោយសម្លេងស្រែកហ៊ូរកញ្ជៀវ ពីសំណាក់ទស្សនិកជន ដែលកំពុងតាមដាននៅទីនោះ ពិសេសអ្នកស្រលាញ់គាំទ្រ នៅទីនោះទន្ទេញមិនមិនដាច់ពីមាត់ «My Idol ញញឹមស្រស់ណាស់» ។

កាន់តែអស្ចារ្យនោះ ជាមួយនឹងការបកស្រាយបទចម្រៀង «ឈឺដូចគ្នា និងទូក ង កូនខ្មែរសែនខ្លាំង» របស់តារារូបនេះ កាន់តែពិរោះរណ្តំអង្រួនចិត្ដ ដល់អ្នកគាំទ្រកាន់តែខ្លាំងបន្ថែមទៀត សូម្បីតែអតិថិជន មកទទួលរង្វាន់ពីបំពង់ទីបជ័រ KAP ក៏ហ៊ូរយ៉ាងសប្បាយរីករាយដោយ ស្នាមញញឹមបិទមាត់មិនជិតដែរ ។

សម្រាប់អតិថិជនដែលត្រូវ មកទទួលរង្វាន់ទាំង១០នាក់នោះ គឺមានរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ចំនួន៥គ្រឿង និងទូរទស្សន៍ LED ៣២អ៊ីង ៥គ្រឿង នៅរាត្រីថ្ងៃទី០៤ ខែវិច្ឆិកានេះ មានចំនួន១០រូប ។

ចំណែកអតិថិជន ចំនួន១០នាក់ ដែលត្រូវមកទទួលរង្វាន់ ដូចគ្នានេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះរួមមាន៖ សោម ហេង (ព្រៃវែង), អ៊ួន សុវណ្ណរិទ្ធ (ភ្នំពេញ), យ៉ិច សាយ, ហេង សោភ័ណ្ឌ (បន្ទាយមានជ័យ), ជា ស្រ៊ុន (ភ្នំពេញ) ដែលទទួលបានរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ហើយ៥នាក់ទៀត ទទួលបានរង្វាន់ទូរទស្សន៍ LED ៣២អ៊ីង គឺ ម៉ឹង ឡេងអ៊ូ (ពោធិ៍សាត់), PIM (ស្មាច់មានជ័យ), Li Pov, សុខ ឡៃហ៊ី និង សែន សំអាត (រតនៈគិរី)។

គួររម្លឹកថា កម្មវិធីពិសេសៗនេះ នឹងមានជារៀងរាល់ខែ សម្រាប់អតិថិជន ដែលគាំទ្រប្រើប្រាស់នូវផលិតផល គុណភាពខ្ពស់របស់កម្ពុជាមួយនេះ ពិសេសនឹងសប្បាយរីករាយជាមួយនឹង​បទចម្រៀងពិសេសៗពីតារាចម្រៀង ល្បីប្រចាំកម្ពុជាទៀតផង៕