(ភ្នំពេញ)៖ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» លើកទី៩ បានចាប់ផ្តើមដាក់ឲ្យបោះឆ្នោត ជ្រើសរើសយកជយលាភីលេខ១ (Top-1) ហើយ បន្ទាប់ពីរកឃើញម្ចាស់ជយលាភី Top 10 នៅយប់មិញ។

បេក្ខជន TOP-10 ទាំង១០នាក់ ត្រូវបានដាក់ឲ្យប្រកួតប្រជែងជាបន្ត ដើម្បីយកជយលាភីលេខ១ (TOP-1) នៅលើ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃនេះ វេលាម៉ោង ៦៖០០ ព្រឹក គឺចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ បេក្ខជនដែលទទួលបានការ Like ច្រើនជាងគេ នៅលើ Facebook សម្តេចតេជោ នឹងទទួលបានជយលាភីលេខ១ (Top-1)។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំប្រកួតប្រជែងចំនួន៨វគ្គរួចមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុងកិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិតសរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕

* កំណាព្យ/អត្ថបទ៖ រួមគ្នាដើម្បីអរិយធម៌ជាតិ ដោយ លី សំណាង

* កំណាព្យ/អត្ថបទ៖ ជីវិតគ្រូពេទ្យ ដោយ សុខភេង អីុ

គំនូរ៖ រូបគំនូរសម្តេចតេជោ​ ហ៊ុន សែន ដោយ ហ៊ុន តូហូរ

* កំណាព្យ/អត្ថបទ៖ ជីវិតកូនកំព្រា ដោយ ទេព រស្មី

* គំនូរ៖ សកម្មភាពគំរូរបស់យុវជន NIB ដោយ ប៉ុន សំអូន

* វីដេអូ៖ កម្លាំងយុវជនទន្តសាស្ត្រ ដោយ វេង ហេងឡាយ

* វីដេអូ៖ ខ្មែរតែមួយរួមគ្នាជួយសង្គម ដោយ វុធ សាវី

* វីដេអូ៖ តំបន់ដាច់ស្រយាលត្រូវការអ្នក ដោយ ស៊ាម រតនះ

* ចម្រៀង៖ កាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌ ដោយ ឆិល ចាន់ថា

* វីដេអូ៖ កំហុសខ្ញុំ ដោយ រ៉ាន់ ណាលី