​(ឧត្តរមានជ័យ​)៖​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបង្កដោយកូន​ប្រុស​អកត្តញ្ញូម្នាក់ ​បានគម្រាមអារ.កសម្លាប់ម្តាយបង្កើត​ និងក្រុមគ្រួសាររបស់ខ្លួនចោលទាំងអស់​​។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា​ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយ កម្លាំងនគរបាលស្រុកបានចុះឃាត់ខ្លួនជនកំណាចខាងលើ ដែលមានសភាពញៀនថ្នាំធ្ងន់ធ្ងរ  រហូតដល់គម្រាមអាករសម្លាប់ម្តាយ និងក្រុមគ្រួសារខ្លួនឯង។

សមត្ថកិច្ច​បន្តថា​ ជនខាងលើ មានឈ្មោះ ពុំ ឡយ អាយុ២៤ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង។ បច្ចុប្បន្នសមត្ថកិច្ច​ជំនាញ បានបញ្ជូនខ្លួន​ទៅកាន់មណ្ឌលអប់រំកែប្រែ នៅខេត្តសៀមរាប ដើម្បីអប់រំកែប្រែឡើងវិញ៕