(ឧត្តរមានជ័យ)៖ នៅព្រឹកថៃ្ងទី៣ ខែវិច្ឆិកា ឆាំ្ន២០១៦នេះ នាទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្កិជូន នាយទាហានថ្នាក់អនុសេនីយ៍ និងនាទាហារងចំណុះ ៤៦រូប។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបពា្ជការកងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ និងលោកឧត្តមសេនីយ៍ទោ សៅ សុជាតិ មេបពា្ជការរងយោធភូមិភាគ។

លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបពា្ជការកងពលតូចថ្មើរជើងលេខ៤២ ផ្ដាំផ្ញើដល់ នាយទាហាន នាយទាហានរងដែលមានសា្នដៃ និងការងារល្អ មានបំពាក់ឋានន្តរសកិ្ត ទាំង៤៦រូបនេះ ត្រូវបន្តចូលរួម អនុវត្ត​គោលនយោបាយ កែទម្រង់ របស់រាជរដ្ឋាភិបាល ពិសេស​កំណែទម្រង់ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បី​មានកម្លាំង​កងទ័ព មួយធានាបាន ទាំងគុណភាព និងបរិមាណ​សមស្របសម្រាប់កិច្ចការ ការពារបូរណភាពដែនដី។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ បានគោរពថ្លែងអំណរគុណចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាដ៏មានប្រសិទ្ធភាព​ ឲ្យកងទ័ពអនុវត្ត​ដោយជោគជ័យ ក្នុងសិទ្ធិស្វ័យការពារទឹកដី ឈរជើងរឹងមាំ មានគ្រប់លទ្ធភាព សមត្ថភាពប្រយុទ្ធ ធ្វើឲ្យកងទ័ពមានលំនឹង ពង្រីកបាននូវឆន្ទៈប្រយុទ្ធហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីឈរជើងរឹងមាំការពារបូរណភាពដែនដីនៃមាតុភូមិ​៕