(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងរ៉ែ និងថាមពល បានចេញលិខិតចំហរមួយ ដោយបំភ្លឺជុំវិញការនាំខ្សាច់ចេញទៅក្រៅប្រទេស បន្ទាប់ពីអង្គការសង្គមស៊ីវិល​បានផ្ញើលិខិតចំហរស្នើសុំការបំភ្លឺអំពីការនាំខ្សាច់ចេញពីក្រសួង។

ក្រសួងរ៉ែ និងថាមពល សូមស្វាគមន៍និងថ្លែងអំណរគុណចំពោះអង្គការសង្គមស៊ីវិល ដែលបានធ្វើលិខិតចំហជូនមកក្រសួង ដើម្បីស្នើសុំការបំភ្លឺអំពីការនាំខ្សាច់ចេញ ដែលបានបង្ហាញពីសុឆន្ទៈ​របស់អង្គការសង្គមស៊ីវិល ក្នុងការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យរ៉ែប្រកបដោយការទទួលខុសត្រូវ។

ព័ត៌មានលម្អិតសូមអានលិខិតចំហររបស់ក្រសួងរ៉ែ និងថាមពលបំភ្លឺជុំវិញការនាំខ្សាច់ចេញ៖