(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់ មន្រ្តីរាជការ នគរបាល និងសិស្ស-និស្សិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

បាឋកថានេះ នឹងធ្វើឡើងក្រោមប្រធានបទ «ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ-អន្តរជាតិ និងបញ្ហាផ្សេងៗ» ដែលនឹងមានសិក្ខាកាមចូលរួមប្រមាណ២ពាន់នាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីបណ្ឌិត្យសភានគរបាលកម្ពុជា៕