(ភ្នំពេញ)៖ មន្រ្តីខេត្តព្រះវិហារ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ​ ទៅសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់ទៅវិញនៅឡើយទេ។ ​មន្រ្តីខាងលើ បាននិយាយការហៅទៅសួរនាំនេះ មានការពាក់ព័ន្ធនឹងករណីលក់ទ្រព្យសម្បត្តិរដ្ឋ។

ប៉ុន្តែទោះជាយ៉ាងណា Fresh News មិនទាន់អាចទាក់ទងសុំព័ត៌មាន បន្ថែមពីអង្គភាពប្រឆាំងអំពើពុករលួយបានភ្លាមៗនៅឡើយ៕