(ភ្នំពេញ)៖ ក្នុងពិព័រណ៍ការងារថ្នាក់ជាតិប៉ុន្មានថ្ងៃខាងមុខនេះ បេក្ខជនកំពុងរកការងារធ្វើ និងនិស្សិតទាំងអស់ នឹងទទួលបានឱកាសការងារជាច្រើនកន្លែង​ពីបណ្តាក្រុមហ៊ុន និងស្ថាប័ននានា តាមរយៈការដាក់ពាក្យសុំបំពេញការងារជាច្រើនមុខតំណែង និងឱកាសក្នុងការចុះកម្មសិក្សាជាដើម។

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេ បើគិតលើចំនួនទ្រព្យសកម្មសរុប ចំនួនបុគ្គលិក និងបណ្តាញការិយាល័យច្រើនជាងគេ​នៅកម្ពុជា ក៏នឹងចូលរួមក្នុងពិព័រណ៍ការងារថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលកម្មវិធីនេះរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរនិងការងារ។

ប្រាសាក់ក៏នឹងផ្តល់ឱកាសការងារជាច្រើន ដែលផ្ដល់នូវភាពរីកចម្រើនដូចជា មន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យ មន្ត្រីបម្រើសេវាអតិថិជន សវនករ បេឡាធិការ និងតួនាទីផ្សេងៗទៀតជាច្រើនដែលកំពុងតែរង់ចាំលោកអ្នក។

សូមកុំខកខានឱកាសនេះឲ្យសោះ! ត្រៀម CV ដើម្បីចាប់ផ្ដើមអាជីពការងារ ជាមួយប្រាសាក់ ដែលជាស្ថាប័នផ្ដល់និរន្តរភាពការងារយូរអង្វែង ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាប្រចាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិក។ ម្យ៉ាងវិញទៀត បេក្ខជន និងនិស្សិត ក៏មានឱកាស​ចូលរួមឆ្លើយសំណួរងាយៗ ​ដើម្បីឈ្នះរង្វាន់ជាច្រើនពីប្រាសាក់ និងមានឱកាសសាកសួរព័ត៌មានលម្អិតអំពីប្រាសាក់ផងដែរ។

កុំភ្លេច! ចូលរួមពិព័រណ៍ទាំងអស់គ្នា នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះនៅកោះពេជ្រ!