(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដសរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច៦គ្រឿង, រថយន្ដធុនធំ១គ្រឿង យានយន្ដផ្សេងៗ១គ្រឿង និងអ្នកថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន ២លើក, មិនប្រកាន់ស្ដាំ២លើក, ប្រជែង១លើក, ស្រវឹង១លើក និងមិនគោរពសិទ្ធិ៣លើក៕