(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ប្រវែងសរុប៥៨៣គ.ម នៅខេត្តចំនួន៨ ជានិមិត្តរូប ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ព្រមទាំងពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង១២០០គ.ម នៅខេត្តចំនួន១០។

ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ៖ ជាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រវែង ៥៨៣គ.ម ស្ថិតក្នុងខេត្តចំនួន០៨ រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ស្ពឺ, ហើយក្នុងនោះពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុងប្រវែង ១២០០គ.ម ស្ថិតក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តត្បូងឃ្មុំ, កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ័សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ៕