(កំពង់ស្ពឺ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជននិងកីឡា ប្រកាសតែងតាំងលោក ថន ថារិន ជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ។

បើតាមសេចក្ដីប្រកាសតែងតាំង ចុះហត្ថលេខាដោយ លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ដែលអង្គភាព Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បញ្ជាក់យ៉ាងដូច្នេះថា «តែងតាំងលោក ថន ថារិន ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ក្រោមឱវាទក្រសួងអប់រំ​ យុវជននិងកីឡា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»

លោករដ្ឋមន្ដ្រី បន្ថែមថា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានអប់រំ ប្រធាននាយកដ្ឋានរដ្ឋបាល នាយកដ្ឋានបុគ្គលិក នាយកដ្ឋានហរិញ្ញវត្ថុ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងសាមីជនមានភារកិច្ចអនុវត្តប្រកាសនេះ៕