(ភ្នំពេញ)៖ ក្រុមហ៊ុន ឆាយ សម្បត្តិគង់ ជាក្រុមហ៊ុនដៃគូជាមួយ ប្រទេសជប៉ុន បាននាំយកផលិតផលម៉ាស៊ីនចំរោះទឹកម៉ាក FUJIIRYOKI ដ៏មានគុណភាពខ្ពស់ បានបើកសម្ពោធសាខាថ្មីហើយ ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីបំពេញនូវតម្រូវការអតិថិជនបន្ថែមទៀត ក្នុងការជួយថែទាំសុខភាព ផុតពីសារធាតុគីមីបំផ្លាញជីវិត។

ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ ក្រុមហ៊ុនឆាយ សម្បត្តិ គង់ ក៏បានផ្ដល់ជូននូវកាដូពិសេសជាច្រើន រួមទាំងឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

បច្ចុប្បន្ននេះ ចំរោះពីម៉ាស៊ីន FUJIIRYOKI កំពុងទទួលបានគាំទ្រខ្ពស់ពីសំណាក់អតិថិជន ដូចនេះ ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជន យើងនឹងមានកម្មវិធីពិសេសជាច្រើនទៀត បន្ថែមពីគុណភាពថែរក្សាសុខភាព ម៉ាស៊ីនចំរោះទឹក FUJIIRYOKI ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ឆាយ សម្បត្តិគង់ បានទៅទស្សនកិច្ច នៅក្រុមហ៊ុនផលិតម៉ាស៊ីនចំរោះទឹក FUJIIRYOKI ផ្ទាល់ នៅរោងចក្រប្រទេសជប៉ុនហើយក៏បានចាប់ដៃគូជាមួយ ប្រទេសជប៉ុនធ្វើការពិសោធន៍ ពីគុណភាពរបស់ម៉ាស៊ីន និងមានភាពខុសគ្នាច្រើនជាមួយនិងទឹកធម្មតា និងទឹកដែលចំរោះពីម៉ាស៊ីន FUJIIRYOKI៕