(កំពង់ស្ពឺ)៖ លោក នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងក្រុមការងារគណៈពង្រឹងឃុំវល្លិ៍ស ក្នុស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់គណបក្សប្រជាជន បាននាំស្លាកលោហ្គោ របស់គណបក្សប្រជាជនលើកដាំនៅតាមភូមិចំនួន២០ស្លាក ក្នុងគំរោងសរុប៤០ស្លាកសញ្ញា ។

លោក នរៈ រតនៈវឌ្ឍនោ បានឲ្យដឹងថា ក្នុងនាមលោក ជាប្រធានក្រុមការងារចុៈជួយឃុំវល្លិ៍ស ដើម្បីចូលរួមយុទ្ធនាការបោៈឆ្នោតដោយសេរីយុត្តិធម៏នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេៈ ក្រុមការងារបាននាំគ្នាលើកស្លាករបស់គណបក្សប្រជាជន ចំនួន២០ស្លាក នៅទូទាំងឃុំ ។

លោករដ្ឋលេខាធិការបន្តថា ក្រុមការងារចុៈជួយឃុំវល្លិ៍ស ទាំងមូលគ្រោងនឹងលើកស្លាកសញ្ញា ទាំងអស់មានប្រមាណជាង៤០ស្លាក ឲ្យបងប្អូនប្រជាពលរដ្ឋ បានជ្រាបអំពីការបោះឆ្នោត​នាថ្ងៃខាងមុខផ​ង​ដែរ៕