(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ សូមយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងសប្តាហ៍នេះ (Top Ten News Weekly) ចំនួន១០ផ្សាយជូនលោកអ្នក ! សូមអានព័ត៌មានប្រចាំសប្តាហ៍៖

#1. លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រ CNRP ប្រចាំខេត្តកំពង់ស្ពឺ បានទទួលមរណភាព នៅព្រលប់ថ្ងៃទី២៩ ខែតុលានេះ

#2. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា «ពាក្យយើងរួបរួមគ្នាកសាងសាមគ្គីឯកភាពជាតិ» របស់ សម រង្ស៊ី និង កឹម សុខា ជាពាក្យភូតភរបោកបញ្ឆោតប្រ​ជាពល​រដ្ឋ (Video inside)

#3. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ រឿងកញ្ញា កឹម មនោវិទ្យា រិះគន់លោក សម រង្ស៉ី ជានិម្មិតរូប នៃបញ្ហាផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ (Sound inside)

#4. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រមានចាកចេញពី គណបក្សសង្រ្គោះជាតិ ព្រោះតែគណបក្សនេះពោរពេញដោយបក្ខពួកនិយម (Video inside)

#5. តុលាការកំពូល នឹងប្រកាសសាលដីកា ចំពោះបណ្តឹងសារទុក្ខរបស់ លោក កឹម សុខា នៅថ្ងៃទី៤ ខែវិច្ឆិកា (Video inside)

#6. តុលាការសម្រេចបន្តសវនាការ អ្នកស្រី ថាក់ ឡានី ទៅ រសៀលថ្ងៃទី២ ខែវិច្ឆិកាវិញ ក្រោយបញ្ចប់ការសាកសួរសាក្សីជាច្រើននាក់

#7. អបអរសាទរ ! ការប្រកួតកីឡាជាតិលើកទី១ ត្រូវបានបើកសម្ពោធជាផ្លូវការ ខណៈការប្រកួតត្រូវបានធ្វើឡើងនៅ ៣ទីតាំងផ្សេងគ្នា

#8. ក្រសួងការបរទេស៖ ព័ត៌មានដែលវិទ្យុអាស៊ីសេរីផ្សាយ «សម្តេចនាយករដ្ឋមន្រ្តី និងមេដឹកនាំបក្សប្រឆាំង ជួបចរចាជាមួយឆាប់ៗនេះ» ជាការផ្សព្វផ្សាយប្រាស់ចាកការពិត

#9. ក្រសួងការបរទេស៖ ស្ថានទូតឥណ្ឌូនេស៊ី អះអាងថា កាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តី លោក Wiryono ខុស ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី

#10. អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌៖ ទីបំផុតមានអ្នកទោស​ចំនួន​៨៨នាក់​ប៉ុណ្ណោះ ដែលត្រូវបាន​ស្នើអនុគ្រោះទោស​សម្រាប់​ឱកាស​បុណ្យអ៊ំទូក​