(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានឆ្មក់បង្ក្រាបទីតាំងដ៏ធំមួយមួយកន្លែង ដោយឃាត់ខ្លួនមេកត់កន្ទុយលេខម្នាក់ ព្រមទាំងដកហូតសម្ភារកត់កន្ទុយឆ្នោត និងលុយមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នេះ ចំណុចផ្ទះរបស់មេឆ្នោតខាងលើក្នុង​ភូមិត្រពាំងក្រសាំង​ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

លោក ម៉ន វុធី អធិការងខណ្ឌ បានឱ្យដឹងថាមេឆ្នោតដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ អាង រ៉ុមអាយុ៣១ឆ្នាំ មុខរបរជានាយទាហ៊ាននិងមេឆ្នោតរស់នៅកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំខ្លួនមកព្រហ្មទណ្ឌខណ្ឌដើម្បីចាត់ការបន្តទៀត៕