(ភ្នំពេញ)៖ លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តកំពង់ស្ពឺ និងជាអតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាពហើយ នៅវេលាម៉ោង៧៖១៥នាទី ព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគេហដ្ឋានលោក នៅខេត្តតាកែវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ បានចេញផ្សាយមុននេះបន្តិច៕