(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយនូវសម្ភារសិក្សា​ចែកជូនកុមារ​កំព្រា១៦៤នាក់ នៅមណ្ឌល​ពន្លឺអនាគតកុមារ ដែលស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ​លោកឧត្តមសេនីយ៍ទោ បានធ្វើការផ្ដាំផ្ញើដល់ ក្មេងៗទាំង​អស់ឲ្យសចេះអនាម័យក្នុងការរស់នៅ ខិតខំរៀនសូត្រ យកចិត្តទុក្ខដាក់ស្តាប់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទីពីរ​របស់ខ្លួន ត្រូវចេះស្រឡាញ់គ្នា និងសូមឲ្យកូនៗទាំងអស់ចាកចេញឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា អំណោយដែលចែកជូនក្មេងៗ​នោះ គឺម្នាក់ទទួលបាន កាបូបយួ​១ សៀវភៅ១ក្បាល និងប៊ិច១ដើម៕