(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស១៨នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៤នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៧.៤៧ក្រាម និង៧៥កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរបាលខេត្តកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួន២នាក់ នគរបាលខេត្តកំពង់ស្ពឺ បង្រា្កប២ករណីឃាត់ខ្លួន៣នាក់ នគរបាលខេត្តព្រៃវែង បង្រា្កប១ករណីឃាត់ខ្លួន៣នាក់ នគរបាលព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ នគរបាលកំពង់ចាម បង្រា្កប១ករណីឃាត់ខ្លួន ២នាក់ នគរបាលខេត្តបាត់ដំបង បង្រា្កប១ករណីឃាត់ខ្លួន៥នាក់ និងនគរបាលត្បូងឃ្មុំ បង្រា្កប២ករណីឃាត់ខ្លួន២នាក់៕