(ភ្នំពេញ)៖ ក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនិងសំណង់ផ្ទះល្វែង វីឡា គ្រប់ប្រភេទអស់ រយៈពេលមួយឆ្នាំរួចមក និងដើម្បីជាការថ្លែងអំណរគុណ ដល់ការគាំទ្រយ៉ាងខ្លាំង​ពីសំណាក់អតិថិជន កន្លងមកនេះ The Flora នឹងប្រារព្ធពិធីដ៏អស្ចារ្យមួយក្នុងឱកាសអបអរសាទរគម្រប់ខួប១ឆ្នាំ ដែលមាន​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០​ ខែតុលានេះ នៅ TK-Avenue ដោយមានការលេងហ្គេមផ្តល់រង្វាន់ជា ប្រាក់សុទ្ធ ចាប់ពី១០០-១៥០០ដុល្លារភ្លាមៗ និង រង្វាន់ជាការដូរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។

កាន់តែសប្បាយរីករាយក្នុងឱកាសអបអរសាទរខួប១ឆ្នាំ និងពិធីបុណ្យ Halloween ក៏មានការលេងហ្គេម យករង្វាន់ ពិសេសៗជាច្រើនពីបុរី The Flora ហើយព្រមជាមួយគ្នានោះ រាល់អតិថិជន​ដែលបានផ្ដល់ការ​ Survey របស់The Flora នឹងទទួលបានការពិសាភ្លៅមាន់បំពង បឺហ្គឺ និងភេសជ្ជៈCola cola នៅ Lucky Burger ដោយឥតគិតថ្លៃផងដែរ។

ការបង្ហាញវត្ដមានរបស់បុរី The Flora ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់ហួស ពីការរំពឹងទុកទៅទៀត ដោយផ្ទះវីឡាកូនកាត់របស់ដ៏ប្រណិតនៃ LH1 និងLH2 ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តង ហើយសម្រាប់គម្រោងវីឡាកូនកាត់ម៉ូតថ្មី គោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋានដ៏ប្រណិតភ្លាមៗតែម្ដង ។

គួរបញ្ជាក់ថា គម្រោងបុរី ឌឹ ផ្លរ៉ា ក៏បានប្រកាសបើកលក់គម្រោងថ្មីទី២ របស់ខ្លួនហើយ គឺ ឌឹផ្លរ៉ា វើ ប៊ី ណា ដែលមានលក់ប្រភេទផ្ទះ 1. វីឡាភ្លោះ (Twin-B), 2.វីឡាកូនកាត់ LH-1 (2ជាន់), 3.វីឡាកូនកាត់ LH-2 (3ជាន់), 4.ផ្ទះល្វែងអាជីវកម្ម Shop House ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ អតិថិជន​គួរអោយ កត់សម្គាល់ មិនចាញ់គម្រោងទី១​នោះទេ។

គម្រោងឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ដែលនៅចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ និង ជាតំបន់ឆ្លងកាត់ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។ ជាងនេះទៅទៀត គម្រោង ឌឹផ្លរ៉ា បានផ្តល់ជូនអតិថិជននូវប្រណិតភាពនៃគេហដ្ឋាន ភាពងាយស្រួល និងទំនុកចិត្តទៅលើការ ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ បែកចែកចំណតរថយន្ត ចំណីផ្លូវផ្សេងៗពីគ្នា មានសួនច្បារសាធារណៈ ក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗមានទំហំរហូតដល់ទៅ ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះបង្ហាញពីលក្ខណៈ ទំនើប និង ប្រណិតភាពរបស់ គម្រោង ឌឹ ផ្លរ៉ា។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕
គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/boreytheflora